ការជ្រើសរើសសិស្ស
ការជ្រើសរើសសិស្សានុសិស្សដើម្បីអោយចូលរៀននៅសាលាភាសាជប៉ុន អាយ អេក អេស យើងខ្ញុំគឺធ្វើឡើងយ៉ាងសំរិតសំរាំងក្រោយពីមានការពិគ្រោះនិងផ្ដល់ព្រឹក្សាយោបល់យ៉ាងក្បោះក្បាយទៅកាន់សិស្ស ក៏ដូចជាអាណាព្យាបាលរបស់ពូកគេផងដែរ ។ ដើម្បីអាចឆ្លើយតបទៅនឹងគោលបំណងក្នុងការសិក្សាភាសាជប៉ុនរបស់សិស្សដោយផ្អែកទៅលើ កំរិតវប្បធម៌ សញ្ញាប័ត្រនិង វិញ្ញាបនបត្រដែលពួកគេមាននោះមជ្ឍមណ្ឌលភាសាជប៉ុនយើងខ្ញុំធ្វើការជ្រើសរើសសិស្សអោយចូលរៀនទៅតាមលក្ខខណ្ណនៃការជ្រើសរើសដូចខាងក្រោម ៖
១. សំរាប់សិស្សនិស្សិតចង់បន្តការសិក្សា
⇒ កម្រិតវប្បធម៌ចប់ថ្នាក់វិទ្យាល័យ (ជាប់ឬធ្លាក់)
⇒ អាយុចាប់ពី ១៨ ~ ២៨ ឆ្នាំ
⇒ មានសុខភាពល្អ
⇒ ឳពុកម្តាយឬអាណាព្យាបាលរបស់សិស្សជាអ្នកដែលមានមុខរបរការងារច្បាស់លាស់
២. បុគ្គលិកក្រុមហ៊ុន
⇒ កម្រិតវប្បធម៌បញ្ចប់ការសិក្សាពីសកលវិទ្យាល័យឬសាលាជំនាញវិជ្ជាជីវៈ
⇒ អាយុចាប់ពី ២០ ~ ៣៨ ឆ្នាំ
⇒ មានសុខភាពល្អមិនមានពិការភាព
⇒ ចេះមូលដ្ឋានគ្រឹះភាសាអង់គ្លេសនិងភាសាជប៉ុន
⇒ អាចប្រើប្រាស់កុំព្យូទ័របាន ( Microsoft 365 )
⇒ មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ
⇒ មានភាពឧស្សាហ៍ព្យាយាមរួសរាយរាក់ទាក់
៣. ពលករជំនាញ
⇒ កម្រិតវប្បធម៌យ៉ាងតិចចប់ថ្នាក់អនុវិទ្យាល័យ
⇒ អាយុចាប់ពី ១៨ ~ ៤០ ឆ្នាំ
⇒ មានសុខភាពល្អមិនមានពិការភាព
⇒ មានវិញ្ញាបនបត្រជំនាញ (កសិកម្ម、ថែទាំ、ចំណីអាហារ、សំណង់) ។ល។
⇒ មានវិញ្ញាបនបត្រកំរិតភាសាជប៉ុន N4~、JFT、ឬអតិតសិក្ខាកាមចប់ឆ្នាំទី៣
៤. សិក្ខាកាម
⇒ កម្រិតវប្បធម៌យ៉ាងតិចចប់ថ្នាក់អនុវិទ្យាល័យ
⇒ អាយុចាប់ពី ១៨ ~ ៣០ ឆ្នាំ
⇒ មានសុខភាពល្អមិនមានពិការភាព
⇒ មានភាពឧស្សាហ៍ព្យាយាមនិងស្រឡាញ់ការងារ