ទស្សនៈវិស័យ
បន្ទាប់ពីបានបញ្ចប់បេសកកម្មជំហ៊ានទី១ក្នុងការបំពេញការសិក្សាក៏ដូចជាបទពិសោធន៍នៃការបំពេញការងារផ្សេងៗរយៈពេលជាងមួយទស្សវត្សកន្លងមកនេះនៅថ្ងៃទី ២២ ខែកុម្ភៈ ក្នុងឆ្នាំ ២០២២ ប្លង់មេនៃអាជីវកម្មរបស់ អាយ អេក អេស ត្រូវបានចាប់ផ្តើមរចនាឡើងជាមួយនឹងគំនិតឆ្នៃប្រឌិតជាច្រើនប្រកបដោយគុណភាព និងទំនួលខុសត្រូវខ្ពស់ ។ ក្រោយពេលដែលពិភពលោកបើកចំហជើងមេឃឡើងវិញបន្ទាប់ពីបានបិទទ្វាអស់រយៈពេលជាច្រើនឆ្នាំដោយសារការរាតត្បាតជាសកលនៃជំងឹឆ្លងមេរោគកូរូណានោះ នៅដើមឆ្នាំ ២០២៣ អាជីវកម្មពេញរូបរាង្គមួយរបស់ អាយ អេក អេស ត្រូវបានបង្កើតឡើងមិនមែនសម្រាប់គោលបំណងនៃការបង្ហាញពីភាពអស្ចារ្យអ្វីមួយនោះទេវាគ្រាន់តែជាមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាភាសាជប៉ុនមួយដើម្បីធ្វើការប្រកួតប្រជែងទៅលើគុណភាព និងទីផ្សាការងារទាំងនៅក្នុងស្រុកក៏ដូចជាទីផ្សាក្រៅស្រុកផងដែរ ។
ដោយមានកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគីអន្តរជាតិរវាងសាលាភាសាជប៉ុន អាយ អេក អេស ជាមួយនិងដៃគូរពាណិជ្ជកម្មក៏ដូចជាសកលវិទ្យាល័យល្បីៗមួយចំនួននៅខាងភាគីប្រទេសជប៉ុននោះ សិស្សនិសិ្សតដែលបានបញ្ចប់ការសិក្សាពីសាលាយើងខ្ញុំទៅនឹងទទួលបានឱកាសក្នុងការទៅបន្តការសិក្សាក៏ដូចជាឱកាសការងារនៅក្នុងប្រទេសជប៉ុនផងដែរដោយផ្អែកអាស្រ័យទៅលើកំរិតវប្បធម៌ និងវិញ្ញាបនបត្រដែលសិស្សានុសិស្សមាន ។ ជប៉ុនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចំរើនស្ទើគ្រប់វិស័យ ជាពិសេសគឺវិស័យបច្ចេកវិទ្យាក៏ដូចជាវិស័យអប់រំជាដើម ។ បេក្ខភាពសិស្សនិសិត្សដែលមានឱកាសបានទៅបន្តការសិក្សានៅសាលាល្អៗក៏ដូចជាបំរើការងារជាបុគ្គលិកនៅតាមក្រុនហ៊ុនល្បីៗមួយចំនួនក្នុងប្រទេសជប៉ុននោះពួកគេនឹងទទួលបាននូវបទពិសោធន៍ ចំនេះដឹង ជំនាញវិជ្ជាជីវៈក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិទាំងមូលដែលដូចទៅនឹងអ្វីដែលប្រជាជនជប៉ុនកំពុងមានក្នុងពេលបច្ចុប្បន្ននេះផងដែរ ។ បន្ទាប់ពីពួកគេទទួលបានអ្វីថ្មីៗមួយចំនួនពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះហើយត្រឡប់មកបំពេញការងារក៏ដូចជាការបើកដំណើការអាជីវកម្មអ្វីមួយនៅប្រទេសកំណើតរបស់ខ្លួនដោយប្រើប្រាស់នូវចំនេះដឹង និងជំនាញដែលពួកគេទទួលបានពីប្រទេសជប៉ុននោះរមែងតែងតែទទួលបានភាពជោគជ័យក្នុងអាជីពជំនាញវិជ្ជាជីវៈច្បាស់លាស់របស់ពួកគេ ហើយក៏ក្លាយជាធនធានមនុស្សដ៏សំខាន់ និងមានឥទ្ធិពលមួយរូបក៏ដូចជាជាកាតាលីករដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ ។